អាហារសាមគ្គី និងពិធីសំណេះសំណាលជាមួយជនមានពិការភាព ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី

    3

    មិនទុកនរណាម្នាក់ឱ្យនៅឯកា៖
    អាហារសាមគ្គី និងពិធីសំណេះសំណាលជាមួយជនមានពិការភាព ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ទទួលបន្ទុកវិស័យពិការភាព និងសមាគមតន្ត្រីសំនៀងជនពិការ រួមជាមួយសប្បុរសជនជាច្រើនរូប បានរៀបចំ ដើម្បីលើកទឹកចិត្តពួកគាត់ ឱ្យរស់នៅប្រកបដោយក្តីសង្ឃឹមក្នុងជីវិត ។
    ពិធីសំណេះសំណាលនេះជាឱកាសដ៏ល្អមួយ បានធ្វើឡើងដើម្បីបង្ហាញសប្បុរសជននានា និងសង្គមទាំងមូល ឱ្យកាន់តែបានស្គាល់ និងបានដឹងថា ជនពិការពិតជាមានការលំបាកណាស់ នៅក្នុងការរស់នៅ ។ សប្បុរសជនខ្មែរ និងប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះជនមានពិការភាព ព្រមទាំងបន្តលើកទឹកចិត្តដល់ពួកគាត់ ឱ្យតស៊ូក្នុងជីវិត ដើម្បីរស់នៅប្រកបដោយក្តីសង្ឃឹមជានិច្ច។
    លោកជំទាវបានលើកឡើងថា សកម្មភាពជួយដល់ជនមានពិការភាព ជាការរួបរួមគ្នា ជួយបង្កឱកាសដល់ជនមានពិការ មានការងារ មានមុខរបរ និងជីវភាពរស់នៅដោយសមរម្យដូចជនមានកាយសម្បទាពេញលេញដែរ។