លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី (កិច្ចប្រជុំ តាមរយៈ Video conference) ស្តីពីការដាក់បញ្ចូល សមភាពយេនឌ័រទៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីត-១៩

    3

    នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ មិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី (កិច្ចប្រជុំ តាមរយៈ Video conference) ស្តីពីការដាក់បញ្ចូល សមភាពយេនឌ័រទៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីត-១៩។ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយ UN WOMEN ក្នុងគោលបំណងពិភាក្សាពីស្ថានភាពយេនឌ័រនៅក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីដ-១៩ និង ចែករំលែកបទពិសោធន៍ និងការអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិត របស់ប្រទេសនីមួយៗ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដើម្បីកំណត់ឱកាស និងចំនុចអាទិភាព។  ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ រដ្ឋមន្រ្តីក៏បាន លើកឡើងពីបញ្ហាប្រឈមរបស់ស្រ្តីកម្ពុជាក្នុងអំឡុងការរីករាលដាលនៃជំងឺ កូវីដ-១៩ ព្រមទាំងបានលើកឡើងពីអន្តាគមន៍នានារបស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការជួយគាំទ្រដល់ស្រ្តី ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។