ក្រសួងកិច្ចការនារី រៀបចំពិធីហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យកម្ពុជា ស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នងវិស័យអប់រំ “

    43

    រាជធានីភ្នំពេញ៖ ក្រសួងកិច្ចការនារី រៀបចំពិធីហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យកម្ពុជា ស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នងវិស័យអប់រំ “ ។
    ពិធីហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ដែលប្រព្រឹត្តកាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ព្រឹក នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពលោកជំទាវ អុឹម សុីថែ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងភាពជាដៃគូ ក្នុងការស្វែងរកវិធីសាស្ត្រ គំនិតផ្តួចផ្តើម ធាតុចូល និងដាក់ចេញជាផែនការសកម្មភាពជាក់លាក់ ដើម្បីជំរុញឱ្យមានឥរិយាបថវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងសាកលវិទ្យាល័យ។
    សមាសភាពចូលរួមប្រមាណ១២០នាក់( ស្រី៧៩នាក់) មកពី៖ ថា្នក់ដឹកនាំក្រសួងកិច្ចការនារីនាយកដ្ឋានពាក់ព័ន្ទ ក្រុមការងារយុវជន ក្រុមការងារសម្របសម្រួល និងគ្រប់គ្រងកម្មវិធីយេនឌ័រក្រុមការងារយេនឌ័រក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារយេនឌ័រក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ង៉ោ ប៉ុនថាន សាកលវិទ្យាលធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោកបណ្ឌិត ញ៉ សាញេ្ញ ព្រឹទ្ធបុរស និងឧបការីសាកលវិទ្យាធិកា ទទួលបន្ទុកការសិក្សា នៃសាកលវិទ្យាល័យកម្ពុជា តំណាងUNDP សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ គាំទ្រដោយ UNDP និងស្ថានទូតស៊ុយអែត។