នារសៀលថ្ងៃចន្ទ័១រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកិច្ចការនារី

    92

    នារសៀលថ្ងៃចន្ទ័១រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកិច្ចការនារី។ លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក៏បានមានប្រសាសន៏សង្ខេបអំពីវិស័យកិច្ចការនារី ដែលក្រសួងកិច្ចការនារីកំពុងអនុវត្ត ជាពិសេសទាក់ទងនិងវិស័យការពារផ្លូវច្បាប់។ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកឡើងដែរថា បញ្ហាស្រ្តី និងកុមារ នៅក្នុងប្រទេសតួកគី ក៏មានប្រហាក់ប្រហែលនិងប្រទេសកម្ពុជាដែរ ហើយលោកជំទាវក៏បានស្នើសុំឲ្យកម្ពុជាជួយចែករំលែកបទពិសោធន៏ ជាពិសេសការបង្កើតឲ្យមានច្បាប់ការពារដល់ផលប្រយោជន៏ស្រ្តីនិងកុមារ ព្រោះថាកម្ពុជាមានបទពិសោធន៏ច្រើនក្នុងការបង្កើតច្បាប់។
    លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៏ថា ក្រសួងកិច្ចការនារីសូមស្វាគមន៏ជានិច្ចចំពោះរាល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ។