នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងដល់ស្រ្តីជាអ្នកដឹកនាំចាប់ពីប្រធាន/អនុប្រធានការិ យាល័យកិច្ចការនារីនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមកពី រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តព្រៃវែង សរុបចំនួន៥២ (ស្រ្តី ៤២នាក់) ដើម្បីអភិវឌ្ឍសមត្ថភាពពួកគាត់ស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ដោយប្រើប្រាស់ថវិកា ជាតិ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាស្តីទីខេត្ត ចាប់ពីថ្ងៃទី ១៤-១៦ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារវ៉ៃគោខេត្តស្វាយរៀង។