នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការស្ត្រីនិងអាស៊ាន និងដំណើរការនៃធ្វើលិខិតគាំទ្រ

    28

    នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានរៀបចំ  ស្តីពី ស្តីពីកិច្ចការស្រ្តី និងអាស៊ាន និងកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារីជាមួយអង្គការជាតិ និងអន្តរជាតិ ក្នុងគោលបំណង យល់ដឹងពីកិច្ចការស្រ្តី និងអាស៊ាន យល់ដឹងពីសារៈសំខាន់ និងដំណើរការនៃធ្វើ លិខិតគាំទ្រដើម្បីចុះកិច្ចព្រមព្រៀង ជាមួយដៃគូរអភិវឌ្ឍន៍ដល់ថ្នាក់ជាតិ និងក្រោមជាតិ ចាប់ពីថ្ងៃទី ២៥ ដល់ ២៧ តុលា ឆ្នាំ ២០១៧ ។ ​វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកស្រី ស៊ូ ម៉ានី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ។ ព្រមទាំងមានការចូលរួមពី មន្រ្តីមកពីបណ្តាលចំនួន៩ ខេត្តកំពង់ធំ ដែលមកពីខេត្ត កំពង់ធំ កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន និង សៀមរាប ដែលមានអ្នកចូលរួមសរុ ប្រមាណ ៥០នាក់។