លោកជំទាវ វេជ្ជ. អឹុង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានចូលរួមជាប្រធានគណៈអធិបតី ដើម្បីផ្តល់ពានរង្វាន់ចំនួនពីរ ដល់បេក្ខជនដែលបានទទួលជ័យលាភី គឺ លោកស្រី ចេន សុភាព ដែលជាស្ថាបនិកកីតម្បាញខ្មែរ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។ លោកស្រី ចេន សុភាព បានទទួលពាន់រង្វាន់ចំនួន ០២ ព្រមគ្នា៖ -ពានង្វាន់ទី១ ទទួលជ័យលាភីក្នុង “វេទិកាកម្ពុជាជជែកដេញដោលពីភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ “បុគ្គលិកគ្រប់គ្នានឹងអាចក្លាយជាអ្នកដឹកនាំ ប្រសិនបើស្ថាប័ននីមួយៗមានផ្នែកអភិវឌ្ឍភាពជាអ្នកដឹកនាំដ៏ល្អ” និងពានរង្វាន់ទី២ ទទួលជ័យលាភីក្នុង វេទិកាជជែកដេញដោលពីភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ “អ្នកដឹកនាំអស្ចារ្យ គឺជាមនុស្សដែលមានភាពដាក់ខ្លួនអស្ចារ្យ”។ នាឱកាសនោះមានអ្នកចូលរួមក្នុងវេទិកានេះដូចជា លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា សហគ្រិនជាស្ត្រីនិងបុរស មកពីបណ្តាស្ថាប័នឯកជន និងសិស្សនិស្សិត សរុបប្រមាណ ២៤០នាក់។