វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនុសញ្ញាស៊ី-ដ “ការលុបបំបាត់រាល់ទម្រង់នៃការរើសរើងប្រឆាំងនឹងនារីភេទ” និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    31

    កាលពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០១៧ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី(ក.ជ.ក.ស) បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនុសញ្ញាស៊ី-ដ “ការលុបបំបាត់រាល់ទម្រង់នៃការរើសរើងប្រឆាំងនឹងនារីភេទ” និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជំរុញលើការអនុវត្តអនុសញ្ញា ស៊ី-ដ (CEDAW) អោយមានសង្គតិភាពទៅនឹង ច្បាប់ជាតិនិងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល និងដើម្បីពិនិត្យមើលឡើងពិនិត្យមើលឡើងវិញលើភាពខ្វះចន្លោះតាមរយៈរបាយការណ៍ជាតិលើកទី៤ និងទី៥នៃការអនុវត្តអនុសញ្ញា ស៊ី-ដ (CEDAW) នៅប្រទេសកម្ពុជា។

    វគ្គបណ្តុះបណ្តាលនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកា ក.ជ.ក.ស លោកជំទាវ ប៊ុន ឈិតវាសនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រែយ៍ ក.ជ.ក.ស និងលោកជំទាវ កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តរតនៈគិរី និងមានសមាសភាពចូលរួមសរុប ៦០នាក់ (ប្រុស១៨នាក់) មកពីមន្ទីរពាក់ព័ន្ធចំនួន៥ខេត្តគឺ់ ខេត្តស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ និងខេត្តរតនៈគិរី ដែលជាខេត្តគោលដៅ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅសាលប្រជុំសាលាខេត្តរតនៈគិរី។