វគ្គបណ្តុះបណ្តាលស្តីពីគោលគំនិតយេនឌ័រដល់មន្ត្រី ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ

    21

    កាលពីព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧ នៅខេត្តព្រះសីហនុ នាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពី គោលគំនិតយេនឌ័រដល់មន្ត្រី ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្រោមអធិបតីភាព លោកជំទាវ យ៉យ នីតា អនុរដ្ធលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ហៀក ហុីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លោកជំទាវ អឿ វ៉ាន់ថា សមាជិកក្រុមប្រឹក្សា និងជាប្រធាន ក.ក.ស.ក ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីថ្មីរបស់ក្រសួងមន្ទីរ និងការិយាល័យកិច្ចការនារី នូវចំណេះដឹងជាមូលដ្ឋានទាក់ទង គោលគំនិតយេនឌ័រ និងការបញ្ជ្រាបយេនឌ័រក្នុងការជំរុញ អនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួម ប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ក្រុង ស្រុក ខ័ណ្ឌ និងមន្ត្រីថ្មីមកពីក្រសួង មកពីក្រសួង និងមន្ទីរ កំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង ពោធិសាត់ និងមណ្ឌលគីរី សរុបចំនួន៤៧នាក់ (ស្រ្តី៣៥នាក់) ។