វេទិកានារីរតនៈ ក្រោមប្រធានបទ”យុវជន​រួមគ្នាកាត់បន្ថយ​អំពើហិង្សា”

    29

    ដោយមានកិច្ចសហការរវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តត្បូងឃ្មុំ នាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការ​នារី បានរៀបចំវេទិកានារីរតនៈក្រោមប្រធានបទ”យុវជន​រួមគ្នាកាត់បន្ថយ​អំពើហិង្សា” កាលពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។

    វេទិកានេះ បានប្រព្រឹត្តធ្វើនៅ វិទ្យាល័យ ចំនួន៣ គឺ វិទ្យាល័យអូរអំបិល​(ក្រុងសេរីសោភ័ណ) វិទ្យាល័យស្វាយ​ចេក​​(ស្រុកស្វាយចេក) និង វិទ្យាល័យហ៊ុនសែនមង្កលបូរី​(ស្រុកមង្គលបូរី)​ ខេត្តបន្ទាយ​មានជ័យ ក្រោម​អធិបតីភាព​លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខា​ធិការ ក្រសួងកិច្ចការនារី លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរមន្ទីរកិច្ចការនារី។ វេទិកានេះរៀបចំឡើង​ក្នុងគោល​បំណងដើម្បីបង្កើនការយល់ដឹង​ដល់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម។ សរុបអ្នកចូលរួមចំនួនៈ៤២០នាក់ ក្នុងនោះ ស្រី២៨៧នាក់ ឧបត្ថម្ភថវិការាជ​រដ្ឋាភិបាល(PB)។