លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមជាគណៈអធិបតី និងប្រគល់ពានរង្វាន់ក្នុងមហាស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមមូលបទ “ រីកចម្រើនឡើងវិញកាន់តែខ្លាំងទាំងអស់គ្នា” “RISE STRONGER TOGETHER” ដល់សហគ្រិនផ្នើមមកពីបណ្តាលប្រទេសអាស៊ាន

    236
    នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានចូលរួមជាគណៈអធិបតី និងប្រគល់ពានរង្វាន់ក្នុងមហាស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមមូលបទ ‍‍‌ “ រីកចម្រើនឡើងវិញកាន់តែខ្លាំងទាំងអស់គ្នា” “RISE STRONGER TOGETHER”
    ក្នុងគោលបំណងឱ្យសហគ្រិនវ័យក្មេងអាស៊ានចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ ដើម្បីជំនះលើផលរំខានដែលបណ្តាលមកពីកូវីត-១៩ តាមរយៈការធ្វើឌីជីថលភាវូបនីយកម្ម កិច្ចសហការ និងការសម្របខ្លួនទៅនឹងបរិបទថ្មីនេះ ដោយរៀបចំឡើងក្រោមកិច្ចសហការនៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC)ជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា(GEN) និងក្រោមភាពជាដៃគូជាមួក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា(ASEAN-BAC)។ ក្នុងឱកាសនោះលោកជំទាវកត្តិបណ្ឌិតបានផ្តល់កិត្តិយសប្រគល់ពានរង្វាន់ចំនួន៣ប្រភេទជូនសហគ្រិនឆ្នើមដែលមកពីបណ្តាលប្រទេសអាស៊ាន ដែលរួមមានដូចជា៖ ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី (ASEAN Special Awards for Women Entrepreneurs) ពានរង្វាន់ឧត្តមភាពអភិបាលកិច្ចសាជីវកម្ម (Corporate Governance Excellence Award) និង ពានរង្វាន់អាជីវកម្មបៃតង (Green Business Award)។