ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំពិធីសូត្រមន្ត ក្នុងន័យចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជាបុត្រីទី៥ របស់កបិលមហាព្រហ្

    13
    ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំពិធីសូត្រមន្ត ក្នុងន័យចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជាបុត្រីទី៥ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
    ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះអ៊ុបទ្រុបចង្រៃផងទាំងពួងដែលកើតមានពីឆ្នាំចាស់ និងសុំពរជ័យ ពីទេវតាឆ្នាំថ្មី ក៏ដូចរួមចំណែក ថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។
    លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក្នុងពិធីនេះ បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំ និងគ្រប់គ្រងប្រទេសបានល្អ ដោយទទួលជោគជ័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ធ្វើឲ្យស្ថានភាពការរាតត្បាតជំងឺកូវីដ-១៩ ស្ថិតនៅក្រោមការគ្រប់គ្រងបាន ទើបអនុញ្ញាតឲ្យប្រទេសកម្ពុជា អាចរៀបចំពិធីបុណ្យចូលឆ្នាំនាឆ្នាំនេះ ក្រោយផ្អាករយៈពេល២ឆ្នាំ។
    លោកជំទាវ ក៏បានជូនពរដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេសស្ត្រី សូមឲ្យទេវតាឆ្នាំថ្មីប្រោសព្រំ ឲ្យស្រ្តីកម្ពុជា ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងទទួលបានជ័យជំនះ ក្នុងភារកិច្ចដែលពួកគាត់កំពុងតែបំពេញ ជូនដល់ក្រុមគ្រួសារ ក៏ដូចជាប្រទេសជាតិ៕