វេទិវាកម្រិតខ្ពស់សហគ្រិនភាពស្ត្រី ក្រោមប្រធានបទ «ឱកាស និងដំណោះស្រាយសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី និងប៉ាស៊ីហ្វិក»

    31
    វេទិវាកម្រិតខ្ពស់សហគ្រិនភាពស្ត្រី ក្រោមប្រធានបទ «ឱកាស និងដំណោះស្រាយសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី និងប៉ាស៊ីហ្វិក»
    …………………………….
    នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួម វេទិកាកម្រិតខ្ពស់សហគ្រិនភាពស្ត្រីលើប្រធានបទ «ឱកាស និងដំណោះស្រាយសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី និងប៉ាស៊ីហ្វិក» ដែលរៀបចំឡើងដោយ គណៈកម្មាធិការទទួលបន្ទុកសេដ្ឋកិច្ចនិង សង្គម សម្រាប់ អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UNESCAP) និង អង្គការពលកម្មអន្តរជាតិ (ILO)។
    វេទិកាកម្រិតខ្ពស់នេះ ជាកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ អ្នកបង្កើតគោលនយោបាយ អ្នកជំនាញ អ្នកតំណាងពីវិស័កឯកជន សហគ្រិនភាពជាស្រ្តីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងគោលបំណងចែករំលែកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីឆ្លើយតបទៅនឹងឧបសគ្គដែលសហគ្រិនស្ត្រីប្រឈមមុខអំឡុង និងក្រោយពេលបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ។