តើចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់យ៉ាងណា សម្រាប់ស្រ្តីសហគ្រិន?

    12

    តើចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់យ៉ាងណា សម្រាប់ស្រ្តីសហគ្រិន? សូមអញ្ចើញទស្សនាជាមួយវីដេអូរបស់ លោកស្រី ហួង សុខអេន ,ស្ថាបនិក និងអគ្គនាយិកាក្រុមហ៊ុន អេលីណា។ លោកស្រីបានផ្តល់ជូននូវបទសម្ភោសន៍ស្តីពីប្រវត្ថិនៃការចាប់ផ្តើមអាជីវកម្ម បញ្ហាប្រឈម និង វិធីសាស្រ្តក្នុងការគ្រប់គ្រងហិរញ្ញតាមរយ: ប្រព័ន្ធបច្ចេកវិទ្យាស្របតាមបរិបទកូវីដ ១៩ និងសេដ្ឋកិច្ចឌីជីថល។ វីដេអូនេះផងដែរបានផលិត សម្រាប់គម្រោង លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់ស្រ្តី និងស្រ្តីសហគ្រិន ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា ដែលទទួលបានការគាំទ្រ ពីក្រុមហ៊ុនវីសា។ វីដេអូនេះក៏បានចាក់ផ្សាយនៅក្នុង វេទិកាជាសេរ៊ី ស្ដីពី ចំនេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសហគ្រិនភាពរបស់ស្ត្រី ក្នុងបរិការណ៍នៃការរីករាយដាលនៃជំងឺកូវីដ២៩ ប្រព័ន្ធអនឡាញ នាថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ២០២១ផងដែរ។