សេចក្តីថ្លែងការណ៍៖ ក្រសួងកិច្ចការនារី សម្ដែងនូវការកោតសរសើរចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា

    10

    ក្រសួងកិច្ចការនារី សម្ដែងនូវការកោតសរសើរចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្ដាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់ និងផ្តល់ភាពកក់ក្តៅដល់កូន។

    ករណីនេះ គឺជាទង្វើល្អ និងបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការចូលរួមការងារសង្គមផង និងផ្ដល់អាហារូបត្ថម្ភជាចាំបាច់សម្រាប់កូនតូចផង។