កិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា

    32
    លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា និងមានការចូលរួមពី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលជាដៃគូសហប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ។
    កិច្ចប្រជុំពិភាក្សានេះ សហការរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ ក.ជ.ក.ស និង អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី និងគាំទ្រហិរញ្ញវត្ថុពីកម្មវិធី ACCESS ក្នុងគោលបំណង៖ (១)បង្កើនកិច្ចសហប្រតិបត្តិការ កែសម្រួលនីតិវិធី និងដោះស្រាយបញ្ហាមួយចំនួន ដើម្បីពន្លឿនសំណុំរឿងជនរងគ្រោះតាមផ្លូវច្បាប់ និងជៀសវាងការយឺតយ៉ាវដល់ដំណើរការការពារក្តី ។ (២) បង្កើនការគ្រប់គ្រងព័ត៌មាន ទិន្នន័យទាក់ទងអំពើហិង្សាយេនឌ័រដែលទទួលបានសេវាការពារក្តីតាមផ្លូវច្បាប់ គុណភាពនៃការផ្តល់សេវា និងប្រសិទ្ធភាព។
    សមាសសភាពចូលរួម សរុប ៧៨នាក់ (ស្ត្រី ៦១) ជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក.ជ.ក.ស. អគ្គនាយកនាយកដ្ឋានអភិវឌ្ឍន៍សង្គម មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំក្រសួងកិច្ចការនារី ប្រធានមន្ទីរ និងមន្រ្តីនគរបាលយុត្តិធម៌នៃមន្ទីរកិច្ចការនារីរាជធានី ខេត្ត ទាំង២៥ តំណាងគណៈមេធាវីកម្ពុជា ៥នាក់ និងតំណាងកម្មវិធីសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌(ហៅកាត់ថាកម្មវិធី ACCESS )។
    កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថៃ្ងទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្តីការក្រសួងកិច្ចការនារី