លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាណឱ្យលោកស្រី កាមេយ ហារូកុ (KAMEI Haruko) ប្រធាន JICA ថ្មីនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ

    19

    នារសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាណឱ្យលោកស្រី កាមេយ ហារូកុ (KAMEI Haruko) ប្រធាន JICA ថ្មីនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ។ ក្នុងជំនួបនោះដែរ បានពិភាក្សាលើប្រធានបទ ការបញ្ជ្រាបយេនឌ័រ និងការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ដោយផ្អែកលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីកិច្ចការនារី ឱ្យចេះធ្វើការជាមួយក្រសួងពាក់ព័ន្ធ៨ផ្សេងទៀត។ ក្រៅពីកិច្ចពិភាក្សារលើប្រធានបទនេះ JICA និងក្រសួងកិច្ចការនារីក៏ចូលរួមកិច្ចសហការប្រយុទ្ធប្រឆាំងនៃការរីករាលដាលកូវីដ១៩ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចស្រ្តី ឱ្យចេះអនាម័យ ចេះទប់ស្កាត់នឹងជំងឺនេះ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍។ គម្រោងថ្មីមួយទៀតដែល JICA និងក្រសួងកិច្ចការនារី ក៏មានគោលបំណងធំៗ ៣ដែរគឺ ជួយស្ត្រីជាសហគ្រិន (ចាប់ពីអាយុ១៧ឆ្នាំ រហូតដល់៣០ឆ្នាំ) ជាស្ត្រីម្ចាស់សហគ្រិន និងសហគ្រិនតូច-មធ្យម។