កិច្ចប្រជុំរវាងគណៈកម្មការទី៨នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា

    17

    នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដោយលោកជំទាវ ឯកឧត្តម និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងគណៈកម្មការទី៨នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា រួមទាំងលោកជំទាវ និងឯកឧត្តមដែលជាសហការី ដើម្បីបង្ហាញជូននូវវឌ្ឍនភាពនិងលទ្ធផលការងាររបស់ក្រសួងកិច្ចការនារី ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ។