វេទិកាពិភាក្សាស្តីពីភាពជាឣ្នកដឹកនាំរបស់ស្រ្តី ក្នុងដំណើរឆ្ពោះទៅកាន់ការឣភិវឌ្ឍប្រកបដោយបរិយាបន្ន

    15
    នៅក្នុងដំណើរការឣភិវឌ្ឍសង្គម តួនាទីស្រ្តីក្នុងភាពជាឣ្នកដឹកនាំ និងនៅក្នុងថ្នាក់ធ្វើសេចក្តីសម្រេច បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការធានាឱ្យការរីកចម្រើន ប្រកបដោយបរិយាបន្ន ជាពិសេសដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ។
    ក្នុងន័យនេះ កម្មវិធីឣភិវឌ្ឍភាពជាឣ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ (Youth lab) បានរៀបចំវេទិកាពិភាក្សាស្តីពីភាពជាឣ្នកដឹកនាំរបស់ស្រ្តី ក្នុងដំណើរឆ្ពោះទៅកាន់ការឣភិវឌ្ឍប្រកបដោយបរិយាបន្ន នៅសាលាខេត្តសៀមរាប នាថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
    វាគ្មិនដែលចូលរួមចែករំលែកបទពិសោធន៍ រួមមាន៖ ថ្នាក់ដឹកនាំជាស្រ្តី និងបុរស មកពីក្រសួងកិច្ចការនារី, អភិបាលរងខេត្តសៀមរាប និងប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប និងដោយមានការចូលរួមពីសមាជិកកម្មវិធី ដែលជាមន្រ្តីវ័យក្មេងក្រសួងកិច្ចការនារី និងនិស្សិតដែលជាសមាជិកកម្មវិធី (Youth Lab) ចំនួន ៤០ នាក់។