ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា

    128

    រសៀលថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ចូលសម្តែងការគួសម និងពិភាក្សាការងារទាក់ទងនិងព្រឹត្តិការណ៍ ស្រ្តី សន្តិភាព និងសន្តិសុខ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ ស្នើសុំលោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញឱ្យប្រទេសដ៏ទៃទៀត ជួយបន្តយកចិត្តទុកដាក់ និងបន្តដាក់ប្រធានបទ ស្រ្តី សន្តិភាព និងសន្តិសុខ ជាប្រធានបទសម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ខាងមុខទៀត ។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមទៀតដែរថាបញ្ហាមួយចំនួនទៀតដូចជា ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល បញ្ហាសិទ្ធិស្រ្តី និងស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច ក៏គួរតែត្រូវបានលើកយកមកពិភាក្សា និងយកចិត្តទុកដាក់ផងដែរ ។