វេទិកាអប់រំសហគមន៍ ស្តីពីយេនឌ័រ និងសុខភាពភ្នែក

52

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖

នៅថ្ងៃព្រហស្បតិ៍៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តកណ្តាល បានរៀបចំវេទិកាអប់រំសហគមន៍ ស្តីពីយេនឌ័រ និងសុខភាពភ្នែក ដល់ប្រជាពលរដ្ឋ នៅឃុំបួរមាស ស្រុកមុខកំពូល ដោយមានការឧបត្ថម្ភថវិកាពីអង្គការមូលនិធិហ្រេ្វតហូឡូ។  វេទិការនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឡេង មោនីភាព ប្រធាននាយកដ្ឋានស្រ្តី និងសុខភាព និងលោកស្រី ដឹម អេង អភិបាលរងស្រុក សរុបចំនួន ៤៥នាក់ (ស្រី្ត ១៦នាក់) ។

 

គោលបំណង៖

– ដើម្បីបង្កើន និងពង្រឹងការយល់ដឹងស្តីពី យេនឌ័រ និងភេទ

– ស្វែងយល់ពីសារៈប្រយោជន៍ភ្នែក និងការថែទាំភ្នែក

– ទីតាំងផ្តល់សេវា និងការបញ្ជូនទៅរកសេវាសុខភាពភ្នែកដល់ក្រុមបុរស និងក្មេងប្រុស ជនពិការ និងកុមារ។