វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ស្តីពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការគ្រប់គ្រងករណី

    8

    នៅព្រឹកថ្ងៃទី ២៧ខែសីហា ឆ្នាំ២០២០ ក្រសួងកិច្ចការនារីមានមោទនៈភាពដែលបានរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ស្តីពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការគ្រប់គ្រងករណី ក្រោមអធិបតីយភាព លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃ អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម និង លោកស្រី Elizabeth Adler លេខាទី២ ស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ។ វគ្គបណ្តុះបណ្តលនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគាកាំបូឌីយាណា ដែលជាជំនួយរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS។ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលគឺជាមន្រ្តី និងភ្នាក់ងារនរគបាលយុត្តិធម៌របស់់ក្រសួងកិច្ចការនារីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង៨ខេត្ត រួមមានខេត្ត សៀមរាប កំពង់ស្ពឺ កំពង់ចាម ព្រះស៊ីហនុ ត្បូងឃ្មុំ រតនៈគីរី ព្រះវិហារ ស្ទឹងត្រែង។