នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ លោកជំទាវ អុឹង កន្ថាផាវី

    47

    នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងសហការី បានជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

    ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរចំពោះការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ សុខភាព ក៏ដូចជាកិច្ចការងារផ្នែកយេនឌ័រដែលមានដំណើរឆ្ពោះទៅមុខ។ លោកជំទាវរដ្ឋមន្ត្រី បានបកស្រាយអំពីបេសកកម្មរបស់ក្រសួងកិច្ចការនារី ក៏ដូចជាស្ថិតិនៃការកើនឡើងនៃចំនួនស្ត្រីនៅក្នុងស្ថាប័នរដ្ឋ។