វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី”

    15

    នាថ្ងៃចន្ទ-អង្គារ ០៦-០៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១០-១១ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី” សហការជាមួយធនគារជាតិនៃកម្ពុជា និងគាំទ្រថវិកាដោយ ក្រុមហ៊ុនវីសា ដោយប្រកាសបើកវគ្គក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់ លោកជំទាវ ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងលោក អែម កំណាន់ ប្រធាននាយកដ្ឋាននីតិកម្មតំណាងពីធនាគារជាតិនៃកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ជូនដល់មន្ត្រីក្រសួងកិច្ចការនារី មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងមន្ទីរពាក់ព័ន្ធក្នុងខេត្តចំនួន៨ ក្នុងគោលបំណងបង្កើនចំណេះដឹង អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ ជាពិសេសជម្រុញឱ្យមានការផ្សព្វផ្សាយបន្តដល់ ស្ត្រីសហគមន៍ ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមចំនួន ៤៥នាក់ ស្ត្រីចំនួន ៣៥នាក់ នៅសណ្ឋាគារ លី ជឺ ខេត្តក្រចេះ។