កិច្ចប្រជុំក្រុមតាមដាន និងត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្រ្តី

    8

    លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំក្រុមតាមដាន និងត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្រ្តី និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងក្រុមការងារតាមដានអនុវត្តក្រម ។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖

    ១.ប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រម

    ២.បង្ហាញអំពីវឌ្ឍនភាពសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធក្រមប្រតិបត្តិ

    ៣.ផែនការសកម្មភាព ឆ្នាំ២០២០-២០២១

    ៤.យន្តការ និងរបៀបរបបការងាររបស់ក្រុមការងារ និងការតាមដានការអនុវត្តក្រម ។

    នៅទីស្តីការក្រសួងកិច្ចការនារី ព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។