វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី”

    22

    នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ ជាសិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងមន្ទីរពាក់ព័ន្ធក្នុងខេត្តសៀមរាបរួមមាន៖ មន្ទីរអប់រំយុវជនកីឡា មន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរទេសចរណ៍ ក្នុងគោលចំណងដើម្បីបង្កើនចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់សេវាកម្មហិរញ្ញវត្ថុ ជាពិសេសជំរុញអោយមានការផ្សព្វផ្សាយបន្តទៅដល់ស្រ្តីសហគមន៍។ វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃចន្ទ ៧កើត ដល់ថ្ងៃអង្គារ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ នៅ សណ្ឋាគារ ជី អែនហ្សុី អង្គរប៊ូទិច ខេត្តសៀមរាប ។