ល្ខោនវិទ្យុរឿង “ការពារប្រសើរជាងព្យាបាល”

    10

    រដូវភ្លៀងមកដល់! ជំងឺគ្រុនឈាម ងាយឆ្លងដល់កុមារ និងមនុស្សពេញវ័យ ។ សមាជិកគ្រួសារ គួរតែឆ្លៀតពេលចូលរួមជាមួយសកម្មភាពរបស់ ភូមិ ឃុំ ដើម្បីទទួលបានព័ត៌មានពីវិធីបង្ការជំងឺឆ្លង និងកម្មវិធីវ៉ាក់សាំងការពារផ្សេងៗ។ ១.សមាជិកគ្រួសារទាំងអស់ត្រូវគេងក្នុងមុង ។ ២.ត្រូវសំអាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានទឹកដក់ដែលជាជម្រកមូសខ្លា ។ ៣.មានអនាម័យនៅបន្ទប់គេង និងក្នុងផ្ទះត្រូវតែមានពន្លឺថ្ងៃពេញលេញ។ ព័ត៌មានលម្អិត សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ការពារប្រសើរជាងព្យាបាល” ។ សូមអរគុណ!