សិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ

    20

    ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ ក្នុងគោលបំណង បង្កើនការយល់ដឹងពីក្របខណ្ឌជាតិ អន្តរជាតិ និងស្វែងរកទិសដៅអាទិភាពតាមវិស័យនានា ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ចំពោះស្ត្រីពិការ។

    សិក្ខាសាលានេះ ប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីនិងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ។

    ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ក្រសួងនិងមន្ទីរកិច្ចការនារី ២៥ រាជធានី ខេត្ត តំណាងក្រសួងពាក់ព័ន្ធ ផ្នែកឯកជន អង្គការសង្គមស៊ីវិល និងសមាគមជនពិការ ។ សិក្ខាសាលានេះធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។