វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងឌីជីផល និងរបៀបនៃដំណើរការកិច្ចប្រជុំឬសិក្ខាសាលាតាមប្រព័ន្ធអនឡាញ

    7

    នាយដ្ឋានព័ត៌មានក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងឌីជីផល និងរបៀបនៃដំណើរការកិច្ចប្រជុំឬសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ដល់ក្រុមការងារបណ្តាញសង្គមនៃក្រសួងកិច្ចការនារី ចំនួន២៥ ក្រោមអធិបតីភាព ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច កាលពីថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។

    អ្នកចូលរួមដែលជាជនបង្គោលនៅតាមនាយកដ្ឋាន និងអង្គភាពនីមួយៗ ទទួលបាននូវ ចំណេះដឹងថ្មីៗ ជាមូលដ្ឋានអំពីរដ្ឋបាលឌីជីថល និងរបៀបប្រើប្រាស់កម្មវិធីមួយចំនួនក្នុងដំណើរការកិច្ចប្រជុំពីចំងាយ ឬអនឡាញ ដែលអាចយកសមត្ថភាពនេះទៅគាំទ្រដល់អង្គភាពរបស់ខ្លួនជាបន្តទៀត ។ សកម្មភាពនេះគឺជាជំហ៊ានថ្មីមួយទៀតរបស់ក្រសួងកិច្ចការនារីលើការបង្កើនការយល់ដឹង និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងការងារប្រចាំថ្ងៃរបស់អង្គភាពនីមួយៗរបស់ក្រសួង  ជាពិសេសស្របតាមបរិការណ៍ នៃការរីករាលដាល់នៃជំងឺកូវីដ-១៩ និងនៅក្នុងយុគសម័យឌីជីថល។