កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន

    57

    កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក ជាថ្នាក់ដឹកនាំ និងតំណាងក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួង ស្ថាប័នទាំង២៨។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា (ភ្នំពេញ) ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជារួមអំពីវឌ្ឍនភាព កត្តាប្រឈមមេរៀនជាបទពិសោធន៏ និងដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្ត ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ។

    កម្មវិធីនេះរៀបចំដោយក្រសួង​កិច្ចការនារី និងឧបត្ថម្ភដោយ UN WOMEN ប្រចាំកម្ពុជា។