វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់មន្រ្តី/ ភ្នាក់ងារនគរបាលយុត្តិធម៌

    4

    ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់មន្រ្តី/ ភ្នាក់ងារនគរបាលយុត្តិធម៌ រយៈពេល០៣ថ្ងៃបានបញ្ចប់ទៅតាមការគ្រោងទុក។

    ជាលទ្ធផល សិក្ខាកាមបានយល់ដឹងអំពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់សេវាជាមូលដ្ឋាន ដល់ស្ត្រី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ         និងសិទ្ធ ជាមូលដ្ឋានរបស់ជនរងគ្រោះនៅក្នុងបទដ្ឋានអប្បបរមា និងរបៀបថែទាំខ្លួនឯងក្នុងនាមជា អ្នកផ្តល់សេវា ។ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ  សិក្ខាកាមបានអនុវត្តការសាកល្បងបង្រៀន អំពីមេរៀនបទដ្ឋានអប្បបរមា ដើម្បីពង្រឹងសម្ថភាពរបស់ខ្លួនក្នុងការក្លាយខ្លួនជាអ្នកបណ្តុះបណ្តាលបន្តទៅអ្នកផ្តល់សេវា នៅថ្នាក់ក្រោមជាតិ។

    កត់សំគាល់ឃើញថា ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលសិក្ខាកាមទទួលបានចំនេះដឹង កើនឡើងប្រមាណ៨០% ។

    កម្មវិធីបិទវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅក្រោមអធីបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ដោយមានការចែកជូនវិញ្ញាបនបត្របញ្ជាក់ ការសិក្សាជូនដល់សិក្ខាកាមទាំង០៨ ខេត្ត សរុប២៥នាក់ ប្រុស០៦នាក់។