នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការជីវិតនៅកម្ពុជា ដើម្បីសហការគ្នាក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហានានាដែលទាក់ទងនឹងអំពើហិង្សាលើស្រ្តី និងកុមារព្រមទាំងកាត់បន្ថយអំពើហិង្សានៅក្នុងសហគមន៍ និងឃុំ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោក Billy Gorter នាយកប្រតិបត្តិនៃអង្គការជីវិតនៅកម្ពុជា ។