នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ ជាមួយនឹងប្រធាន អនុប្រធាន និងមន្រ្តីបច្ចេកទេសនៃក្រុមការងារយេនឌ័រក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ក្នុងគោលបំណងប្រមួលធាតុចូលសំខាន់ៗពីគ្រប់ក្រសួង ស្ថាប័នធ ដើម្បីឱ្យឯកសារសេចក្កីព្រាងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តប្រកបដោយប្រសិទ្ធភាព ជាពិសេសបានឆ្លើយតប និងគិតគូរដាក់បញ្ចូលតម្រូវការ និងវិធានការនានាពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់។