វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការស្រ្តី និងអាស៊ាន និងកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារី ជាមួយអង្គការជាតិ និងអន្តរជាតិ នៅខេត្តរតនៈគីរី

    39

    នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការស្រ្តី និងអាស៊ាន និងកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារី ជាមួយអង្គការជាតិ និងអន្តរជាតិ នៅខេត្តរតនៈគីរី ចាប់ផ្តើមពីថ្ងៃទី13-15 ខែមីនា ឆ្នាំ2018។ ក្រោមអធិបតីភាពលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាក្រសួងកិច្ចការនារី លោកស្រី ឪ រ៉ានី អគ្គនាយករង និងលោកស្រី ចក់ ម៉ើល ប្រធានមន្ទីរកិច្ចការនារីខេត្តរតនៈគីរី។ ក្នុងគោលបំណង ដើម្បីឲ្យសិក្ខាកាមយល់ដឹងពីកិច្ចស្រ្តី និងអាស៊ាន និងសារៈសំខាន់នៃការធ្វើលិខិតគាំទ្រ ដើម្បីចុះកិច្ចព្រមព្រៀងជាដៃគូអភិវឌ្ឍន៍ ដល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
    ប្រធានបទដែលលើកយកមកបណ្តុះបណ្តាលមាន7÷
    ទី1- ព័ត៌មានទូទៅពីអាស៊ាន
    ទី2- កម្ពុជា និងអាស៊ាន
    ទី3- ស្ត្រី និងកិច្ចការអាស៊ាន
    ទី4- ស្ត្រី កុមារ និងកិច្ចការអាស៊ាន
    ទី5- សមាហរណកម្មសេដ្ឋកិច្ច
    ទី6- សារៈសំខាន់នៃលិខិតគាំទ្រ និងការចុះកិច្ចព្រមព្រៀង។
    ទី7- គោលការណ៍ណែនាំ និងនិតិវិធីក្នុងការរៀបចំកិច្ចព្រមព្រៀង។

    សិក្ខាកាមដែលអញ្ជើញចូលរួមមកពីក្រសួងកិច្ចការនារី ខេត្តមណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តរតនគីរី ដែលជាម្ចាស់ផ្ទះ។ សរុបមានចំនួន51នាក់ បុរសមាន4នាក់។