សិក្ខាសាលានេះប្រារព្ធឡើង នៅខេត្តកំពង់ឆ្នាំង ពីថៃ្ងទី១៣ ដល់ ថៃ្ងទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុង គោលបំណង៖
-យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការរៀបចំឯកសារវិភាគលើការអនុវត្តគោលនយោបាយ ឆ្លើយតបនឹងការអនុវត្តអនុសញ្ញា CEDAW នៅកម្ពុជា
– ពិភាក្សាលើក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌច្បាប់ គោលនយោបាយ និងឯកសារពាក់ព័ន្ធនឹងសិទ្ធិស្រ្តី ដែលមានសង្គតិភាពទៅនឹងអនុសញ្ញា CEDAW
– ពិភាក្សាលើវិធីសាស្រ្តវិភាគ និងវាយតម្លៃផលប៉ះពាល់លើការអនុវត្តគោលនយោបាយ និងការអនុវត្តអនុសញ្ញាCEDAW
– ពិនិត្យលើទិដ្ឋភាពរួម និងឥទ្ធិពលនៃថវិកាឆ្លើយតបយេនឌ័រ និងអនុសញ្ញាស៊ី-ដ
– កំណត់យុទ្ធសាស្រ្តថ្មីៗ ដើម្បីពង្រឹងការអនុសញ្ញាCEDAW និងការអនុវត្តគោលនយោបាយ ក្នុងការពារសិទ្ធិស្រ្តី និងឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល។
នៅថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានរៀបចំសិក្ខាសាលាពិគ្រោះ យោបល់យោបល់ ស្តីពីការវិភាគលើការអនុវត្តគោលនយោបាយ ឆ្លើយតបនឹងអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការ រើសអើងប្រឆាំងនារីភេទ (CEDAW) ក្រោមអធិបតីភាព លោកជំទាវ អ៊ូ វ័ឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសមាជិកា ក.ជ.ក.ស នៅមន្ទីរផែនការខេត្តកំពង់ឆ្នាំង។
សមាសភាពអ្នកចូលរួមមានៈក្រុមការងារបច្ចេកទេសអន្តរក្រសួង មន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃក.ជ.ក.ស មន្ត្រី នៃមន្ទីរកិច្ចការនារីខេត្ត សាលាខេត្ត សរុបចំនួន ៤៥នាក់ ស្ត្រី ៣៦នាក់។
នៅក្នុងដំណើរការនៃអង្គសិក្ខាសាលារយៈពេលបីថ្ងៃនេះ សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ចូលរួមក្នុងការស្វែងយល់ ពិភាគ្សា ពិគ្រោះយោបល់លើគ្រប់ប្រធានបទយ៉ាងផុលផុស ជាលក្ខណៈបច្ចេកទេស និងជាក់លាក់ និងមានកម្មវិធីសំណួរ ចម្លើយ ដើម្បីស្វែងយល់ និងបញ្ជាក់បន្ថែមឱ្យកាន់ច្បាស់ទៅលើខ្លឹមសារៈ
-វិធីសាស្ត្រក្នុងការវិភាគ ដើម្បីប្រមូលព័ត៌មាន បញ្ហាកត្តារារាំង និងស្វែងរកដំណោះស្រាយទៅតាមអាទិភាព និងការខ្វះចន្លោះលើការអនុវត្តគោលនយោបាយឆ្លើយតបនឹងយេនឌ័រ
-ទិដ្ឋភាពរួម និងឥទ្ធិពលនៃថវិកាឆ្លើយតបនឹងយេនឌ័រ និងអនុសញ្ញាCEDAW
-គោលដៅថវិកា និងការអនុវត្តថវិកាឆ្លើយតបនឹងយេនឌ័រតាមរយៈផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័ររបស់ក្រសួង ស្ថាប័ន។