ក្រសួងកិច្ចការនារី ទទួលស្វាគមន៍ ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា របស់កម្មវិធីនាវាអាស៊ីអាគ្នយ៍និងជប៉ុន លើកទី៤៤

    35

    នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារី បានទទួលស្វាគមន៍ ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា របស់កម្មវិធីនាវាអាស៊ីអាគ្នយ៍និងជប៉ុន លើកទី៤៤ ចំនួន ២៩នាក់ (ស្រ្តី ១៤នាក់) ដើម្បីចូលសំណេះសំណាល ក្រោមអធិបតីភាពរបស់ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និង លោក ហោ សំណាង អនុប្រធាន សមាគមនាវាអាស៊ីអាគ្នេយ៍កម្ពុជា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

    លោកជំទាវ ឃឹម ចំរើន បានសង្ខេបពីយុទ្ធសាស្ត្រនារីរតនៈទី៤ និងមានមតិផ្តាំផ្ញើ លើកទឹកចិត្តឱ្យមានសាមគ្គី និងមានមោទនភាពចំពោះជាតិ។ លោកជំទាវ ក៏បាន ផ្តល់សៀវភៅ យុទ្ធសាស្រ្តនារីរតនៈទី៤ និងសៀវភៅប៉ាន់ប្រមាណអំពី យេនឌ័រនៅកម្ពុជា ព្រមទាំងឧបត្ថម្ភថវិកាដល់ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន ២លានរៀលគត់ផងដែរ។