ក្រុមការងារគម្រោង បញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រី្ត (PGM-WEE) បានរៀបចំកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល

53
ក្រុមការងារគម្រោង បញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រី្ត (PGM-WEE) បានរៀបចំកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ក្រោមអធិបតីភាពលោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារ លោកស្រី តែ វួចលីម ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកិច្ចការនារី និងលោកស្រី ក្រង់ សុីថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប និងមានការចូលរួមពីក្រុមការងារ ចំនួន២៦នាក់ (ស្រី១៩នាក់) គាំទ្រដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ។
កិច្ចប្រជុំក្រុមការបច្ចេកទេសមានគោលបំណង
១. ពិភាក្សាលើការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល
២. របៀបប្រើប្រាស់កុំព្យូទ័របន្ទះ/តាប្លេត(Tablet) និងរបៀបថតរូបសន្លឹកដែលមានភាពទាក់ទាញ
៣. ពិភាក្សាលើការធ្វើអង្កេតមូលដ្ឋានពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្លើយតបនឹងយេនឌ័រ ។
ថ្ងៃទី២៤ -២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារ បានចុះសម្ភាសន៍ក្រុមគោលដៅ ដើម្បីប្រមូលព័ត៌មានពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្លើយតបនឹងយេនឌ័រ និងបណុះបណ្តាលបន្តពីរបៀបប្រើប្រាស់តាប្លេត(Tablet) របៀបថតរូបសន្លឹក និងព្រមទាំងចែកជូនតាប្លេត (Tablet) ចំនួន៩គ្រឿង ដល់ស្ត្រីក្រុមគោលដៅ នៅសហគមន៍ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាប ថ្ងៃអង្គារ-ព្រហស្បតិ៍ ៤-៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២១។