កិច្ចប្រជុំលើកទី២៥ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) និងបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី

27

ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជាពហុវិស័យ នៅក្នុងការបន្តត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីអំពើហិង្សាលើស្រ្តី (NAPVAWIII) រួមទាំងការចែករំលែកបទពិសោធន៍លើការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាលើស្រ្តី ក្នុងបរិបទកូវីដ-១៩ និងចូលរួមអបអរសាទរបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ក្រសួងកិច្ចការនារីបានរៀបចំ កិច្ចប្រជុំលើកទី២៥ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) និងបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ រយៈពេលមួយថ្ងៃពេញ។ ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីសមាជិករបស់ក្រុមការងារ (TWGG-GBV) ប្រមាណ១០០-១៣០នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៧ក្រសួង អង្គការសង្គមស៊ីវិលចំនួន២២ និងអង្គការដៃគូអភិវឌ្ឍន៍ចំនួន០៣។