កិច្ចប្រជុំប្រចាំឆ្នាំរបស់ គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី២០ (20th ACW Meeting) និងកិច្ចប្រជុំបូកបីរបស់គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី១៣ (13th ACW+3 Meeting)

12
នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដារដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី២០ (20th ACW Meeting) និងកិច្ចប្រជុំបូកបីរបស់គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី១៣ (13th ACW+3 Meeting) តាមប្រព័ន្ធវីដេអូ។
លោកជំទាវ ខេង សំវ៉ាដា ដែលជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តីក្នុងឆ្នាំ២០២០ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំចាំឆ្នាំរបស់គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី២០ (20th ACW Meeting) និងបានផ្ទេរតំណែងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តីជូនទៅប្រទេសឥណ្ឌូនេស៊ី ។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំACW លោកជំទាវ បានធ្វើបទបង្ហាញពីបច្ចុប្បន្នភាព សេចក្ដីព្រាងផែនការថ្នាក់តំន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ (Draft ASEAN Regional Plan of Action on Women, Peace and Security) ព្រមទាំងរាយការណ៍ជូនអង្គប្រជុំនូវបច្ចុប្បន្នភាពនៃការរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំកំពូលស្រ្តីលើកទី២ និងកិច្ចប្រជុំពាក់ព័ន្ធ (2nd ASEAN Women Leaders’ Summit and Related Meetings) ជូនអង្គប្រជុំ។ គួរបញ្ជាក់ផងដែរថា ក្រសួងកិច្ចការនារីតាមរយៈគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី(ACW)នឹងដឹកនាំរៀបចំ សេចក្ដីព្រាងផែនការថ្នាក់តំន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំកំពូលស្រ្តីអាស៊ានលើកទី២ ក្នុងឆ្នាំ២០២២។
កិច្ចប្រជុំកិច្ចប្រចាំឆ្នាំរបស់គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី២០ (20th ACW Meeting) មានអ្នកចូលរួមសរុបចំនួន៤១នាក់ រួមមានសមាជិកមកពីប្រទេសទាំង១០ លេខាធិការដ្ឋានអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សា និងធ្វើបច្ចុប្បន្នភាពការងាររបស់គណៈកម្មាធិការក្នុងរយៈមួយឆ្នាំកន្លងមក និងកំណត់ទិសដៅបន្តសម្រាប់ឆ្នាំ២០២២។ កិច្ចប្រជុំបូកបីរបស់គណៈកម្មាធិការអាស៊ានដើម្បីស្រ្តីលើកទី១៣ (13th ACW+3 Meeting) ប្រព្រឹត្តឡើងក្នុងគោលបំណងពិភាក្សាជាមួយប្រទេសបូកបី រួមមានចិន ជប៉ុន និងកូរ៉េ ព្រមទាំងរាយការណ៍ពីបច្ចុប្បន្នភាពរបស់ផែនការសកម្មភាពរបស់គណៈកម្មាធិការអាស៊ានដើម្បីស្រ្តី ដើម្បីស្វែងរកលទ្ធភាពនៃកិច្ចសហការបន្ត ។