នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារីនិងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមសន្និសីទ ស្ដីពី 10th ASEAN Social Work Consortium (ASWC) Conference តាមរយៈវីដេអូអនឡាញ។
សន្និសីទនេះមានគោលបំណងបង្កើតជាវេទិកាមួយ សម្រាប់ប្រទេសជាសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធនានា ពិភាក្សាអំពីប្រធានបទរួមដែលផ្ដោតទៅលើការងារសង្គមកិច្ច និងសេវាសង្គមកិច្ច ក្នុងការ បន្ស៊ាំជាមួយជីវភាពក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនអាស៊ានប្រឆាំងនឹងផលប៉ះពាល់នៃជំងឺកូវីដ -១៩ ក៏ដូចជាបង្ហាញអំពីការប្តេជ្ញាចិត្ត និងការគាំទ្រ ដើម្បីសម្រេចបាននូវការងារ ព្រមទាំងការរួមចំណែករបស់ ASEAN Social Work Consortium (ASWC) លើការអនុវត្តផែនការមេ the Road Map of the Ha Noi Declaration on Social Work។