លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាត្តជូន Dr. Daniel Alemu អ្នកតំណាងរបស់អង្គការ UNFPA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ដែលលោកនឹងបញ្ចប់បេសកកម្មនៅប្រទេសកម្ពុជានាពេលខាងមុខ

9
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាត្តជូន Dr. Daniel Alemu អ្នកតំណាងរបស់អង្គការ UNFPA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ដែលលោកនឹងបញ្ចប់បេសកកម្មនៅប្រទេសកម្ពុជានាពេលខាងមុខ។
លោកជំទាវរដ្ឋមន្រ្តីមានប្រសាសន៍ថា ភាពជាដៃគូររបស់អង្គការ UNFPA និងក្រសួងកិច្ចការនារីមានលក្ខណៈល្អប្រសើរ តាំងពីឆ្នាំ១៩៩៤មក។ UNFPA មានសកម្មភាពជាច្រើនដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ក្នុងនោះ UNFPA ក៏បានចូលរួមជាមួយក្រសួងកិច្ចការនារី ដូចជាទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការរៀបចំគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ការអភិវឌ្ឍសមត្ថភាពរបស់យុវជន និងការផ្សព្វផ្សាយលើប្រព័ន្ធសង្គម។ លោកជំទាវរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះអង្គការ UNFPA ដែលបានគាំទ្រដល់ក្រសួងកិច្ចការនារី និងនាពេលថ្មីៗ UNFPA ក៏បានធ្វើការប៉ាន់ប្រមាណមួយស្តីពី ផលប៉ះពាល់នៃវីរ៉ីសកូវីដ-19 លើអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា ។ ជាមួយគ្នានេះដែរ UNFPA បានគោរពភាពជាម្ចាស់របស់រាជរដ្ឋាភិបាល ព្រមទាំងមានភាពជឿជាក់មកលើការដឹកនាំរបស់ក្រសួងកិច្ចការនារី។
Dr. Daniel មានប្រសាសន៍ថា UNFPA មានតួនាទីជាអ្នកជួយជំរុញ និងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ និងគោលនយោបាយដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ Dr.Daniel យល់ស្របជាមួយប្រសាសន៍លោកជំទាវរដ្ឋមន្រ្តីដែលមានលើកឡើងពីភាពជាដៃគូររបស់ក្រសួងកិច្ចការនារី និង UNFPA។ លោកបានបន្ថែមថា ក្រសួងកិច្ចការនារីមាន ផែនការនារីរតនៈទី៥ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សា ដែលជាមូលដ្ឋានដ៏រឹងមាំមួយ។ អ្វីដែលសំខាន់ ក្រសួងកិច្ចការនារី បន្តកៀរគរដៃគូរពាក់ព័ន្ធនានាចូលរួមអនុវត្តជាមួយគ្នាដើម្បីសម្រេចផែនការសកម្មភាពនិងគោលនយោបាយទាំងអស់នោះ។
នៅទីស្តីការក្រសួងកិច្ចការនារី ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។