វគ្គបណ្តុះបណ្តាលស៊េរីលើកទី៤ «គន្លឹះក្នុងការស្វែងរកការគាំទ្រមតិប្រកបដោយឥទ្ធិពលតាមប្រព័ន្ធអនឡាញ»

11
វគ្គបណ្តុះបណ្តាលស៊េរីលើកទី៤ «គន្លឹះក្នុងការស្វែងរកការគាំទ្រមតិប្រកបដោយឥទ្ធិពលតាមប្រព័ន្ធអនឡាញ» បានដំណើរការ ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមការដឹកនាំសម្របសម្រួលដោយលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ។
វគ្គបណ្តុះបណ្តាលនេះមាន អ្នកចូលរួម សរុប ៧៨នាក់ ស្រ្តី ៥៥នាក់ ជាមន្រ្តីវ័យក្មេងមកពី ក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងមន្ទីរកិច្ចការនារី រាជធានី ខេត្តទាំង ២៥។
វាគ្មិនអញ្ជើញមកពីក្រុមហ៊ុន Home-Ducation, អង្គការ International Youth for a Better World និងក្រុមការងារក្រសួងកិច្ចការនារី បានរួមគ្នាចែករំលែកចំណេះដឹងស្តីពី ១.គន្លឹះសំខាន់ៗក្នុងការស្វែងរកការគាំទ្រមតិតាមប្រព័ន្ធអនឡាញ ២.គន្លឹះសំខាន់ៗក្នុងការគិតបែបស៊ីជម្រៅ ៣.វិធីសាស្រ្តក្នុងការថតវីដេអូ រួមទាំងការអនុវត្តសាកល្បង ដែលអាចឱ្យអ្នកចូលរួមទាំងអស់កាន់តែមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការយកចំណេះដឹងទាំងនេះ ទៅអនុវត្តក្នុងការបំពេញការងារប្រចាំថ្ងៃក្នុងអង្គភាពរបស់ខ្លួន និងចូលរួមប្រកួតនៅក្នុងកម្មវិធីការនិយាយជា សាធារណៈតាមប្រព័ន្ធអនឡាញដែលគ្រោងរៀបចំនៅក្នុងខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។