ក្រសួងកិច្ចការនារី បានធ្វើតេស្តរហ័សលើកទីពីរជូន លោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួនប្រមាណ ៣០០នាក់ ។ ព្រឹត្តិការណ៍នេះរៀបចំដោយនាយកដ្ឋានរដ្ឋបាលបុគ្គលិក សហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព ដឹកនាំដោយ ឯកឧត្តម ម៉ី ហ៊ុល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់វីរុសកូវីដ-១៩ របស់ក្រសួងកិច្ចការនារី ។
ពេលធ្វើតេស្ត មន្រ្តីគ្រប់រូបបានគោរពតាមគោលការណ៍ ៣កុំ (កុំជួបជុំគ្នា កុំចូលកន្លែងបិទជិត កុំនៅជិតគា្ន ឬចាប់ដៃគ្នា) ៣ការពារ (ពាក់ម៉ាស់ អនាម័យនឹងអាកុល រក្សាគម្លាត) បានយ៉ាងខ្ជាប់ខ្ជូន ។
ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១។