កិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Briefing on the Development of the ASEAN Regional Plan of Action on Women, Peace and Security (ASEAN RPA on WPS) and Related Matters

13
នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Briefing on the Development of the ASEAN Regional Plan of Action on Women, Peace and Security (ASEAN RPA on WPS) and Related Matters តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីបង្កើតជាវេទិការមួយសម្រាប់សមាជិកអាស៊ានទាំងអស់ ក៏ដូចជាដៃគូអភិវឌ្ឍន៍បានចូលរួមពិភាក្សា និងផ្ដល់យោបល់ទៅលើគម្រោងនៃការបង្កើតផែនការសកម្មភាពថ្នាក់តំបន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ។
កម្ពុជាតាមរយៈគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី ក៏បានស្ម័គ្រចិត្តធ្វើជាអ្នកដឹកនាំ និងសម្របសម្រួលក្នុងការបង្កើតផែនការសកម្មភាពថ្នាក់តំបន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិភាព នឹងគ្រោងបញ្ចប់រួចដាក់ជូនថ្នាក់ដឹកនាំអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន។