កិច្ចប្រជុំជាស៊េរី ក្រោមគម្រោង “Russia and ASEAN Women Entrepreneurs Network”

11
កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមកិច្ចប្រជុំជាស៊េរី ក្រោមគម្រោង “Russia and ASEAN Women Entrepreneurs Network” តាមរយៈវីដេអូអនឡាញ និងបានថ្លែងសន្ទរកថាបើកកិច្ចប្រជុំដ៏មានអត្ថន័យផងដែរ។
កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំដំបូងនៃស៊េរី កិច្ចប្រជុំ Russia and ASEAN Women Entrepreneurs Network ក្នុងគោលបំណង ដើម្បីបង្កើតនូវវេទិកាពហុភាសាតែមួយក្នុងការកំណត់ពីឧបសគ្គនានា សម្រាប់ស្ត្រីដែលជាម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) នៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅក្នុងប្រទេសរុស្ស៊ី បង្កើនគម្រូអាជីវកម្មល្អៗ ពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសដែលចូលរួមក្នុងគម្រោង និងអភិវឌ្ឍសក្តានុពលរបស់ស្រ្តីជាម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម (MSMEs)។