នាសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី (ACW) បានចូលរួមកកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី Policy Dialogue on Strengthening Women’s Entrepreneurship in Agriculture in ASEAN Countries។
នៅក្នុងកិច្ចប្រជុំនេះលោកជំទាវ ខេង សំវ៉ាដា ប្រធានACW បានធ្វើបទអន្តរាគមន៍ ស្ដីពីការចែករំលែកពាក់ព័ន្ធនឹងកាតព្វកិច្ចអាស៊ានក្នុងការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងវិស័យកសិកម្ម (Sharing on ASEAN mandates on women economic empowerment in the agriculture sector) ផងដែរ។