នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំ កិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដោយអនុវត្តតាមគន្លងថ្មី តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីចែករំលែកវឌ្ឍនភាព បញ្ហាប្រឈមដែលបានអនុវត្តកន្លងមក និងទិសដៅទៅមុខ ក្នុងការលើកកម្ពស់ ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច និងលើកកម្ពស់សមភាពយេនឌ័រ ក្នុងដំណើរការអភិបាលកិច្ច។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗរួមមាន៖ ១).វឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ២).ចែករំលែកពីស្ថានភាព និងដំណើរការរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០។ ៣).ស្ថានភាព និងជំហានបន្ទាប់ ក្នុងការអនុវត្ត ផែនការក្របខណ្ឌក្នុងការជ្រើសរើសមន្រ្តីរាជការស៊ីវិលជាស្រ្តី តាមក្រសួង ស្ថាប័នពី ២០%-៥០%។ ៤). បង្ហាញឧបករណ៍និងប្រមូលធាតុចូលលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីតម្រូវការនិងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្រ្តីក្នុងភាពជាអ្នកដឹកនាំ ។ សមាសភាពដែលអញ្ជើញចូមរួមកិច្ចប្រជុំរួមមានប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងក្រុមការងារបច្ចេកទេសយេនឌ័រ (TWGG) សរុបប្រមាណ៣៤រូប ស្រី២៧រូប បុរស ៧រូប ។