នាសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី (ACW) បានចូលរួម និងដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Project Steering Committee (PSC) Meeting on the Inception and Implementation of the Regional Programme on “Empowering women for sustainable peace: preventing violence and promoting social cohesion in ASEAN”។
កិច្ចប្រជុំនេះគឺជាជំនួបដំបូងក្នុងការចាប់ផ្ដើម និងរៀបចំកម្មវិធីថ្នាក់តំបន់ ស្ដីពី Empowering women for sustainable peace: preventing violence and promoting social cohesion in ASEAN ដើម្បីធានាឱ្យបាននូវការអនុវត្តកម្មវិធីថ្នាក់តំបន់ខាងលើ ឱ្យស្របតាមចក្ខុវិស័យ និងអាទិភាពរបស់អាស៊ានក្នុងការជំរុញរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ។