ថ្ងៃទី១០ ១២ ១៧ ១៩ ២៤ ២៦ ៣១ ខែ ឧសភា និងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានការពារផ្លុវច្បាប់ ក្រសួងកិច្ចការនារី ក្រោមជំនួយរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីACCESS បានរៀបចំបន្តវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការទប់ស្តាប់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ រយៈពេល១៦ ម៉ោង តាមរយៈប្រព័ន្ធអនឡាញZoom បណ្តុះបណ្តាលដោយលោកមេធាវី សុខ សំអឿន និងមានការចូលរួមពីសិក្ខាកាមដែលជាក្រុមការងារ ៤១នាក់ ( ស្រ្តី២៩នាក់)។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹងសមត្ថភាពនៃការយល់អំពីច្បាប់នានា ជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ជូនទៅមន្រី្ត/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីមកពីអន្តរនាយកដ្ឋាន ក្រសួងកិច្ចការនារី ដើម្បីអាចយកទៅប្រើប្រាស់ក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃក្នុងនាមមន្រ្តីក្រសួងកិច្ចការនារី ដែលជាអ្នកផ្តល់សេវាក្នុងការជួយជនរងគ្រោះដោយអំពើហិង្សា ឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលដែលមានមេរៀនអំពីច្បាប់នានា និងជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះបាន បានបញ្ចប់ទៅដោយជោគជ័យ តាមរយៈ ការធ្វើលំហាត់នៅពេលបញ្ចប់ការបង្រៀនជារៀងរាល់វគ្គ រួមនឹងការតេស្តសមត្ថភាពបញ្ចប់វគ្គ ជាលទ្ធផល គឺសិក្ខាកាមមានការកើនឡើងចំណេះដឹង បើធៀបនឹងការតេស្តសមត្ថភាពមុនពេលចាប់ផ្តើមវគ្គ។