នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធាននៃគណ:កម្មការអាស៊ានដើម្បីស្រ្តី (ACW) និងលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ និងជាអនុប្រធាននៃគណ:កម្មាធិការអាស៊ាន ស្ដីពីការលើកកម្ពស់ និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) បានចូលរួមក្នុងកិច្ចប្រជុំ លើកទី ៤ នៃការអនុវត្ត សេចក្តីថ្លែងការណ៍ របស់ វប្បធម៌ នៃ កិច្ចការពារ ដើម្បីសង្គមមួយប្រកបដោយសន្តិភាព បរិយាបន្ន ភាពបន្ស៊ាំសុខភាព និង សុខុដុមរមនា (4th Meeting of the ASEAN Working Group on the Declaration on Culture of Prevention (CoP) for a Peaceful, Inclusive, Resilient, Healthy and Harmonious Society)
តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមការ រៀបចំ របស់ ប្រទេសប្រុយណេ ដែលជាប្រធាន គណៈកម្មាធិការ ឧត្តមមន្ត្រី សហគមន៍ សង្គមវប្បធម៌អាស៊ាន (SOCA)។
នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ ខេង សំវ៉ាដា បានធ្វើបទបង្ហាញ ស្ដីពីចំណុចអាទិភាព និងសកម្មភាពអាទិភាពរបស់គណៈកម្មាការ ACW ក្នុងការចូលរួមអនុវត្តនូវ សេចក្តីថ្លែងការណ៍ ខាងលើនេះ។
មុននឹងបញ្ចប់ ប្រទេសកម្ពុជា ដែល នឹងទទួលវេន ធ្វើជាប្រធាន SOCA ក៏បាន ជូនដំណឹងពីការ រៀបចំកិច្ចប្រជុំលើកទី ៥ របស់ក្រុមការងារនេះ ដែលនឹងធ្វើតាមប្រព័ន្ធវីដេអូ នៅខែមីនា ឬ ខែកញ្ញា ឆ្នាំ ២០២២។